នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ប្រកាសគណៈរដ្ឋមន្រ្តីថ្មី

(VOVWORLD) - គណៈរដ្ឋមន្រ្តីថ្មីមានសមាជិកចំនួន ៣៧ រូប ដែលក្នុងនោះមានសមាជិកទើបបានតែងតាំងថ្មីចំនួន ៧ រូប។ លោក Lee Hsien Loong បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ប្រកាសគណៈរដ្ឋមន្រ្តីថ្មី - ảnh 1 នាយករដ្ឋមន្ត្រី សិង្ហបុរីលោក Lee Hsien Loong ប្រកាសគណៈរដ្ឋមន្រ្តីថ្មី (រូបថត៖ baoquocte.vn)

នាថ្ងៃទី ២៥ ខែកក្កដា នាយករដ្ឋមន្ត្រី សិង្ហបុរីលោក Lee Hsien Loong បានប្រកាសគណៈរដ្ឋមន្រ្តីថ្មី បន្ទាប់ពីរយៈពេល ១៥ ថ្ងៃ ដែលគណបក្សសកម្មភាពប្រជាជន (PAP) ទទួលបានជ័យជំនះជាមួយនឹងសម្លេងគាំទ្រចំនួន ៦១,២៤% នៅក្នុងការបោះឆ្នោតសកលនៅសិង្ហបុរីកាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ។ គណៈរដ្ឋមន្រ្តីថ្មីមានសមាជិកចំនួន ៣៧ រូប ដែលក្នុងនោះមានសមាជិកទើបបានតែងតាំងថ្មីចំនួន ៧ រូប។ លោក Lee Hsien Loong បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី។ គណៈរដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីនឹងប្រតិបត្តិការជាផ្លូវការនាថ្ងៃទី ២៧ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ