នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម APEC ២០១៧

(VOVWORLD) -នាថ្ងៃទី ៨ វិច្ឆិកា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន ជូនដំណឹងឲ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang។
នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម APEC ២០១៧ - ảnh 1នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែន
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម APEC ២០១៧ 

នាថ្ងៃទី ៨ វិច្ឆិកា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន ជូនដំណឹងឲ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang។ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ APEC នៅវៀតណាម នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែន នឹងមានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងចូលរួមពិធីជប់លៀងពេលព្រឹកជាមួយនារយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។

បន្ទាប់ពីចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន ដោយប្រធាន បទ “រួមដៃគ្នាផ្លាស់ប្ដូរថ្មី តភ្ជាប់សកល” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ