នាយករដ្ឋមន្ត្រីស្លូវ៉ាគីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីស្លូវ៉ាគីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីទាំងពីររូបនៅក្នុងសន្និសីទកាសែតបន្ទាប់ពីការចរចារ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
 លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក Robert Fico
បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៦ ដល់
ថ្ងៃទី១៩កក្កដាឆ្នាំ២០១៦។ នាព្រឹកថ្ងៃទី១៨កក្កដា នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួលនាយក​រដ្ឋមន្ត្រី Robert
 Fico​និងគណៈប្រតិភូអមដំណើរយ៉ាងឱឡារិក។​បន្ទាប់ពីពិធីទទួល នាយករដ្ឋ
មន្ត្រីទាំងពីររូបបានដំណើរការកិច្ចចរចារទ្វេភាគីនារសៀលថ្ងៃដដែល។

        នៅក្នុងជំនួប ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពរបស់
 ប្រទេសនីមួយៗ និងផ្លាស់ប្តូរលើវិធានការជាក់ស្តែង សំដៅជម្រុញកិច្ចសហប្រតិ
 បត្តិការទ្វេភាគី រួមទាំងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្ត
ទុកដាក់ដូចគ្នា។ ដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឡើងកំពស់ថ្មី 
នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នា បន្តលើកកំពស់ប្រសិទ្ធិភាពនូវយន្ត
 ការគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការងារ
ពន្លឿនពាណិជ្ជកម្ម លើកទឹកចិត្តនិងបង្ករលក្ខណៈងាយស្រួលសម្រាប់អង្គភាព
អាជីវកម្មរបស់ប្រទេសទាំងពីរ ផ្សាភ្ជាប់ដៃគូ ស្វែងរកទីផ្សារ ជាពិសេសលើបណ្តា
វិស័យជាប្រៀបខ្លាំងរបស់ស្លូវ៉ាគីនិងវៀតណាមមានតម្រូវការ។ នាយករដ្ឋមន្ត្រី
លោក Robert Fico បានអះអាងថា ស្លូវ៉ាគីគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀត
ណាមជាមួយ EU និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម -EU (EVFTA) ព្រមទាំងជម្រុញ EU ទទួលយ៉ាងឆាប់សេដ្ឋកិច្ចទីផ្សាររបស់
វៀតណាម។​

        ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ទៅលើ
ភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរ
ជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តត្រឹមត្រូវ
សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)
និងសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ហើយ
ចាត់ទុកនេះជាវិធានការធានាសន្តិភាព ស្ថរភាព សុវត្ថិភាពនាវាចរណ៍ អាកាស
ចរណ៍នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ