នាយករដ្ឋមន្ត្រីឡាវទទួលជួបសន្ទនាជាមួយក្រុមការងារខេត្ត Phu Tho

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវ Quoc Khanh ឲ្យដឹងថា៖
នារសៀលថ្ងៃទី ១ សីហា នៅរដ្ឋធានីវៀងច័ន្ធ នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បានទទួលជួបសន្ទនាជាមួយក្រុមការងារខេត្ត Phu Tho (ភាគខាងជើងវៀតណាម) ដឹក
នាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Hoang Dan Mac។ នាយករដ្ឋមន្ត្រី
ឡាវ Thongsing Thammavong បានចាត់ទុកថា៖ ដំណើរទស្សកិច្ចរបស់ថា្នក់ដឹកនាំគណៈ
កម្មាធិការប្រជាជនខេត្ត Phu Tho ជាការអនុវត្តជាក់ស្តែងនៃការផ្តើមគំនិតរបស់រដ្ឋាភិបាល
នៃប្រទេសទាំង ២ វៀតណាម និងឡាវ បង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពពិសេស សហប្រតិប្រតិបត្តិការលើ គ្រប់វិស័យ រវាងបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង
២ សំដៅពង្រឹងនិង អភិវឌ្ឍន៍ទំនាក់ទំនងនេះដ៏ចីរភាព។ នាយករដ្ឋមន្ត្រីឡាវមានគោល
បំណងថា៖ កិច្ចសហប្រតិបត្តិការរបស់ខេត្ត Phu Tho ជាមួយបណ្ដាខេត្តភាគខាងជើង
ឡាវ ដូចជា៖ ខេត្ត Luang Namtha ខេត្ត Udomxay នឹងជាគំរូមួយ ក្នុងទំនាក់ទំនងសហ
ប្រតិបត្តិការ លើគ្រប់វិស័យវៀតណាម-ឡាវនាពេលខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ