នាយករដ្ឋមន្ត្រីឡាវបានទទួលជួបគណៈប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាម

នាយករដ្ឋមន្ត្រីឡាវបានទទួលជួបគណៈប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបគណៈប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាម (chinhphu.vn)


        Vovworld-តាមសេចក្តីអញ្ចើញរបស់ខុទ្ទការល័យរដ្ឋាភិបាលឡាវ គណៈ​ប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាមដឹកនាំដោយលោក Nguyen Van Nen រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទការល័យបានទៅបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី
១៧ដល់១៨មេសា។

        នារសៀលថ្ងៃទី១៧មេសា នៅពិធីទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម
នាយករដ្ឋ​មន្ត្រីឡាវលោក Thongsing Thammavong បានវាយតំលៃខ្ពស់លទ្ធផល​សហប្រតិបត្តិការរវាងខុទ្ទការល័យទាំងពីរនិងចាត់ទុកថា នាពេលខាងមុខ​ខុទ្ទការល័យទាំងពីរត្រូវពង្រីកថែមទៀតការងារសេនាធិការជួយឲ្យរដ្ឋាភិបាល​និងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពថែមទៀត។

        នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលឡាវ Xinlavong
Khutphaythun បានតាងនាមបក្សរដ្ឋនិងរដ្ឋាភិបាលឡាវប្រគល់គ្រឿង​ឥស្សារិយយស អ៊ាំងស៊ីនជូនកម្មាភិបាលរបស់ខុទ្ទការល័យរដ្ឋាភិបាល​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ