នាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavan គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី ឡាវ Phankham Viphavanh (រូបថត៖ khmertimeskh.com)

គណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋាភិ បាលឡាវ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានអញ្ជើញមក ដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមរបស់លោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavan គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងឡាវដែលបានព្រមព្រៀងគ្នាកាលពីខែមិថុនា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដំបូងក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ