នាយករដ្ឋមន្ត្រីអង់គ្លេសសារភាពថាភាពខុសគ្នាជាមួយអាមេរិកក្នុងការវាយតម្លៃនិងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ

(VOVWORLD) - នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May បានផ្តល់ការកោតសរសើរដ៏ល្អបំផុតចំពោះ "ការឯកភាពអំពីគោលបំណង" នៅក្នុងទំនាក់ទំនង     «សម្ព័ន្ធមិត្តពិសេស» រវាងចក្រភពអង់គ្លេសនិងអាមេរិក ក៏ប៉ុន្តែលោកស្រីក៏បានទទួលស្គាល់អំពី«ភាពខុសគ្នា» រវាងប្រទេសទាំងពីរក្នុងការកំណត់ និងការដោះស្រាយបញ្ហាប្រឈមជាទូទៅផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេសសារភាពថាភាពខុសគ្នាជាមួយអាមេរិកក្នុងការវាយតម្លៃនិងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ - ảnh 1នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May និងប្រធានាធិបតីអាមេរិកលោក   Donald Trump

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម នៅខាងក្រៅខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងឡុងដ៍ នាថ្ងៃទី ៤ ខែមិថុនា លោកស្រី Theresa May បានឲ្យដឹងថា ក្នុងកិច្ចសន្ទាកាលពីមុននោះ លោកស្រីនិងប្រធានាធិបតី    អាមេរិកលោក  Donald Trump បានឯកភាពគ្នាពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ក្នុងវិស័យសន្តិសុខនិងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានយល់ព្រមគ្នាអំពីការប្តេជ្ញាជម្រុញឲ្យបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ«ដ៏ពោរពេញដោយមហិច្ឆតា» បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (ដែលហៅថា Brexit) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ