នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវខំប្រឹងប្រែងដើម្បីដំណើរការចាកចេញពី EU ប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវខំប្រឹងប្រែងដើម្បីដំណើរការចាកចេញពី EU ប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវខំប្រឹងប្រែងដើម្បីដំណើរការចាកចេញពី EU ប្រកបដោយជោគជ័យ (VNA)


(VOVworld) – ឆ្លើយសំណួររបស់អ្នកយកព័ត៌មានមុនពេលសន្និសីទកំពូលសហ
ភាពអឺរ៉ុប (EU) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី
១៥​ធ្នូ នាយរកដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានអំពាវនាវឲ្យការខំ
ប្រឹង ប្រែងពីភាគីនានាដើម្បីដំណើរការចាកចេញពី EU (ឬហៅថា Brexit) ប្រកប
ដោយងាយស្រួល​ ព្រមទាំង អះអាងថា៖ អង់គ្លេសនឹងអនុវត្តមាត្រាលេខ ៥០
នៃសន្ធិសញ្ញាទីក្រុង Lisbon នាចុងខែមិនា ឆ្នាំ ២០១៧ ហើយការទទួលបានកិច្ច
ព្រមព្រៀងចាកចេញពី EU នឹងមានក្នុងរយៈពេល ២ ឆ្នាំ។ អ្នកនាំពាក្យខុទ្ទកា
 ល័យនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានបដិសេធព័ត៌មានដែលបានចាត់ទុកថា៖
ដំណើរការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយបន្ទាប់ពី Brexit រវាង អង់
គ្លេសនិង EU អាចប្រព្រឹត្តទៅក្នុងអំឡូង ១០ ឆ្នាំ ហើយអះអាងថា៖ នេះមិនជា
 ទស្សនៈវិស័យរបស់រដ្ឋាភិបាលអង់គ្លេសទេ។ លោកស្រី May បានស្វាគមន៍ការ
ដែល៖ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ចំនួន ១៧ រូបនឹងដំណើរការកិច្ច
ប្រជុំដើម្បីពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យដំណើរការចរចារអំពី Brexit ហើយ
ចាត់ទុកនេះគឺជាផលប្រយោជន៍របស់អង់គ្លេសនិងនៃបណ្ដាដៃគូរបស់ក្រុង
ឡុង។ ទន្ទឹមនឹងនោះ អង់គ្លេសនឹងអនុវត្តដ៏គ្រប់គ្រាន់ការទទួលខុសត្រូវរបស់
ខ្លួន ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ពីអាហ្វិ្រកខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ