នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា មិនពន្យារពេល Brexit ឡើយ

(VOVWORLD) -តាមថ្នាក់ដឹកនាំអង់គ្លេសថា ច្បាប់នេះកំពុង "ធ្វើឱ្យអន្តរាយដល់ការចរចា ប៉ុន្តែប្រសិនបើថ្នាក់ដឹកនាំ EU ចាត់ទុកថា ឯកសារច្បាប់នេះ នឹងរាំងស្កាត់ Brexit ដោយគ្មានកិច្ចព្រមព្រៀង គឺជាការយល់ច្រឡំប្រវត្តិសាស្ត្រ"
នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា មិនពន្យារពេល Brexit ឡើយ - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (រូបថត៖ vnanet.vn)

នាថ្ងៃទី៦ ខែតុលា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានអះអាងថា នឹងមិនពន្យារពេល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដល់ក្រោយថ្ងៃទី ៣១ ខែតុលា ដោយមិនអើពើនឹងការដែល សមាជិកសភាអង់គ្លេស កាលពីខែកញ្ញា បានអនុម័តលើច្បាប់ ដោយសំណូមពរឲ្យលោកត្រូវបន្ត ពន្យារពេល Brexit បើមិនធាននាបានកិច្ចព្រមព្រៀងមួយ មុនពេលកិច្ចប្រជុំកំពូល EU បញ្ចប់នាថ្ងៃទី ១៨ ខែតុលា។ តាមថ្នាក់ដឹកនាំអង់គ្លេសថា ច្បាប់នេះកំពុង "ធ្វើឱ្យអន្តរាយដល់ការចរចា ប៉ុន្តែប្រសិនបើថ្នាក់ដឹកនាំ EU ចាត់ទុកថា ឯកសារច្បាប់នេះ នឹងរាំងស្កាត់ Brexit ដោយគ្មានកិច្ចព្រមព្រៀង គឺជាការយល់ច្រឡំប្រវត្តិសាស្ត្រ"

ក្នុងពេលនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកច្បាស់ថា បណ្ដាការចរចាចាំបាច់ត្រូវបន្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីវាយតម្លៃថាតើកិច្ចព្រមព្រៀងមួយមានលក្ខណវិជ្ជមានដែរឬទេ  ដោយនៅតែគោរពរាល់គោលការរបស់ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ