នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទនៅខេត្ត QUANG NINH

នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទនៅខេត្ត QUANG NINH - ảnh 1
នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទនៅខេត្ត QUANG NINH(http://baodientu.chinhphu.vn/)

(VOV)_នាព្រឹកថ្ងៃទី៤ មិថុនា នៅខេត្ត Quang Ninh (ភាគខាងជើងវៀត​ណាម)​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញ​ទៅបំពេញការងារ នៅអគ្គក្រុមហ៊ុនឧស្សាហកម្មបោះនាវា ស្ដីអំពីគំរោង​ការណ៍បោះនាវាសំរាប់កង
កម្លាំង គ្រប់គ្រងនេសាទ បំពេញភារកិច្ចនៅលើសមុទ្រ។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏បានទៅត្រួតពិនិត្យគំរោង​ការណ៍​បោះនាវាគ្រប់គ្រងការនេសាទចំនួន
២គ្រឿង ផងដែរ។ ​

          លោក  Nguyen Tan Dung បានអះអាងថា៖បក្ស រដ្ឋ បានមាន​សេចក្ដី​សម្រេច
ចិត្តអំពី យុទ្ធសាស្ត្រសមុទ្រវៀតណាម ដែលក្នុងនោះស្នើ​អភិវឌ្ឍន៍យ៉ាងរឹងមាំផ្នែក បោះនាវាដើម្បីបំពេញតម្រូវការនាបច្ចុប្បន្ន។ ​នាយករដ្ឋមន្ត្រីចាត់ទុកថា៖ ដើម្បី
បន្តពង្រីក ប្រសិទ្ធិភាពតទៅទៀតផ្នែកបោះនាវា ​ត្រូវបំពេញតម្រូវការអំពីនាវាចរណ៍
ផង និងបំពេញ តម្រូវការអំពីកិច្ច​ការពារ​ប្រទេសជាតិ សន្តិសុខ​ផង អគ្គក្រុមហ៊ុន ឧស្សាហកម្មបោះនាវាត្រូវរៀបចំ​រចនាសម្ព័ន្ធឡើងវិញ រៀបចំផែនការផលិតកម្ម
អោយសមស្រប  ប្រមូលផ្តុំជំរុញល្បឿនគំរោងការណ៍បោះនាវាថ្មីយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ