នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi (Image: Vietnam+)



(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ១៦៩ និងសម្លេងប្រឆាំងចំនួន ១៣៩ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត
លើកទី ១ នៅព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ កុម្ភៈ។ ការបោះឆ្នោត
ទំនុកទុកចិត្តនៅព្រឹទ្ធសភាត្រូវបានរៀបចំឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Renzi បានប្រកាសយ៉ាងខ្លាំងក្លានៅរដ្ឋសភាអំពីការកំណែទម្រង់យ៉ាងចាំបាច់ក្នុងប្រព័ន្ធ
ពន្ធទីផ្សារការងារធ្វើនិងរបៀបគ្រប់គ្រងរដ្ឋសំដៅនាំប្រទេសអ៊ីតាលីស្តារឡើងវិញ។
លោក Renzi បានឲ្យដឹងថា៖ នឹងពិនិត្យមើលឡើងវិញបណ្ដាបញ្ហាដូចជាជំនួយបាត់
អាជីពបង្កើតមូលនិធិធានាសំរាប់អង្គភាពអាជីវកម្មតូចនិងកែទម្រង់ប្រព័ន្ធយុត្តិធម៌
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ