នាយករដ្ឋមន្ត្រីអនុម័ត្តលើផែនការអនុវត្តអនុសញ្ញាអាស៊ានអំពីប្រឆាំងភេរវកម្ម

នាយករដ្ឋមន្ត្រីអនុម័ត្តលើផែនការអនុវត្តអនុសញ្ញាអាស៊ានអំពីប្រឆាំងភេរវកម្ម - ảnh 1
ហ្វឹកហាត់ប្រឆាំងភេរវកម្ម


       VOV-នាថ្ងៃទី១៥សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan
Dung បានផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការអនុម័តលើផែនការអនុវត្ត​អនុសញ្ញាអាស៊ានស្តីពីការប្រឆាំងភេរវកម្ម។ ផែនការអនុវត្តអនុសញ្ញា​អាស៊ាន​កំណត់ខ្លឹមសារការងារការទទួលខុសត្រូវនិងបែងចែកភារកិច្ចជាក់ស្ដែងសំរាប់​មន្ត្រីស្ថាប័នដំបន់ក្នុងការអនុវត្តអនុសញ្ញាអាស៊ានអំពីការប្រឆាំងភេរវកម្ម ឲ្យ សមស្របជាមួយរដ្ឋធម្មនុញ្ញច្បាប់និងលក្ខណៈជាក់ស្ដែងសង្គមរបស់វៀត​ណាមនិងសំដៅអនុវត្តគ្រប់គ្រាន់កាតព្វកិច្ចរបស់ប្រទេសសមាជិកក្នុងការតស៊ូ​បង្កប្រឆាំងជនល្មើសភេរវកម្មជាដើម។ ផែនការដែលបានផ្សព្វផ្សាយភ្ជាប់​នឹង​សេចក្តីសំរេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលរួមមានផ្នែកចំនួន៦។ នោះគឺជា
ការងារ​ឃោសនា ផ្សព្វផ្សាយអនុសញ្ញានិងច្បាប់អំពីបង្កាប្រឆាំងភេរវកម្ម ពិនិត្យ​ប្រព័ន្ធបនីយកម្មឯកសារការកំណត់ច្បាប់អំពីបង្កាប្រឆាំងភេរវកម្មជាដើម។ សេចក្តីសំរេចនេះបានចូលជាធរមានចាប់ពីថ្ងៃទី១៥សីហាឆ្នាំ២០១២៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ