នាយករដ្ឋមន្ត្រីអ៊ីរ៉ងប្រកាសផែនការកែទម្រង់ពោពេញទៅដោយមហ្ឆិតា

នាយករដ្ឋមន្ត្រីអ៊ីរ៉ងប្រកាសផែនការកែទម្រង់ពោពេញទៅដោយមហ្ឆិតា  - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីរ៉ងប្រកាសផែនការកែទម្រង់ពោពេញទៅដោយមហ្ឆិតា (Image: VNA)


(VOVworld) – ក្នុងការខំប្រឹងប្រែងសំដៅបន្ធូលស្រាលរលកបាតុកម្មនាពេថ្មីៗ
នេះ នាថ្ងៃទី ៩ សីហា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi បានប្រកាស
 ផែនការកែទម្រង់ដ៏ស៊ីជម្រៅដែលមានចំណុចចំនួន ៧ ជាពិសេស មានការ
ផ្តើមឡើងលុបចោលដំណែងអនុប្រធានាធិបតីចំនួន ៣ និងឧបនាយករដ្ឋមន្ត្រី
ចំនួន ៣​។ គណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់បានអនុម័តលើផែនការនេះភ្លាមមួយរំពិច។
សេច្ចក្តីប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី Abadi បានឲ្យដឹងថា៖ ផែនការ
៧ ចំណុចនេះរួមមានការកាត់បន្ថយបរិមាណក្រសួងស្ថាប័នសំដៅបង្កើនប្រសិ
ទ្ធភាពសកម្មភាពរបស់រដ្ឋាភិបាលនិងចំណាយសាធារណៈ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់
ក៏បានអំពាវនាវឲ្យកែទម្រង់របៀបតែងតាំងមន្ត្រីជាន់ខ្ពស់ តាមនោះ លុបចោល
ច្បាប់ស្តីពីបរិមាណមន្ត្រីតាមគណៈបក្ស។ បណ្ដាបុគ្គលដែលមិនជាសមាជិកនៃ
គណៈបក្សនយោបាយណាមួយនឹងមានឱកាសទទួលដំណែងខ្ពស់ក្នុងរដ្ឋាភិបាល
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ