នាយករដ្ឋមន្ត្រីអាល្លឺម៉ង់និងទួរគីសន្ទនាតាមទូរស័ព្ទក្នុងកាលៈទេសៈទំនាក់ទំនងទ្វេភាគីកំពុងតានតឹង

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់និងទួរគីសន្ទនាតាមទូរស័ព្ទក្នុងកាលៈទេសៈទំនាក់ទំនងទ្វេភាគីកំពុងតានតឹង - ảnh 1
នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim និងសមភាគីអាល្លឺម៉ង់លោកស្រី Angela Merkel
(រូបថត៖medyafaresi)

(VOVworld) - នាថ្ងៃទី៤ មិនា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim និងសម
ភាគីអាល្លឺម៉ង់លោកស្រី Angela Merkel បានអញ្ជើញសន្ទនាតាមទូរស័ព្ទក្នុងកាលៈ
ទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងភាពតានតឹង។ថ្លែង
មតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន នាយករដ្ឋមន្រ្តីលោក Yildirim ឲ្យដឹងថា ការ
សន្ទនាជាមួយអធិការបតីអាល្លឺម៉ង់គឺសកម្មនិងមានប្រសិទ្ធភាព។លោក៏បានឲ្យដឹង
ថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរនឹងជួបសន្ទនានាសប្ដាហ៍ខាងមុខដើម្បី
ពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីផងដែរ។
មុននោះ នាថ្ងៃទី៣ មិនា​រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel
អះអាងថា ប៊ែកឡាំងនឹងធ្វើអស់ពីកម្លាំងដើម្បីរក្សាកិច្ចសន្ទនាជាមួយអង់ការ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ