នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី


នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ូស្ត្រាលី លោក
Malcolm Turnbull បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី។ គណៈរដ្ឋមន្ត្រីថ្មីរួមមាន
រដ្ឋមន្ត្រី ជានារីចំនួន ៥ រូប។ ជាពិសេស លោក Scott Morrison ដែលជា
រដ្ឋមន្ត្រីក្រសួង សេវ៉ាកម្មសង្គមក្រោមអាណត្តិរបស់លោក Abbott នោះ
នឹងកាន់ដំណែងរដ្ឋមន្ត្រី ក្រសួងថវិការដ្ឋជំនួសឲ្យលោក Joe Hockey។
លោកស្រី Marise Payne នឹងក្លាយទៅជារដ្ឋមន្ត្រីការពារជាតិនារីដំបូង
របស់អ៊ូស្ត្រាលី។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេស លោកស្រី Julie
Bishop រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Warren Truss រដ្ឋមន្ត្រីក្រសួង
បរិស្ថាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរក្សាដំណែងរបស់ខ្លួន។
គណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួលដំណែងនៅសម័យ
ប្រជុំដំបូងនាថ្ងៃដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ