នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ការបោះប្រជាមតិអំពីឯករាជ្យនៃតំបន់ Catalunya គឺខុសច្បាប់

(VOVWORLD) - នាថ្ងៃទី ១ តុលា នាយករដ្ឋមន្ត្រីអេស្ប៉ាញ់ លោក Mariano Rajoy បានអះអាងក្នុងបទសន្ទរកថាលើកាណាល់ទូរទស្សន៍ថា៖ ប្រជាពលរដ្ឋនៅតំបន់ Cataluyna កំពុងត្រូវបានបោកបញ្ឆោតហើយគ្មានការបោះប្រជាមតិអំពីឯករាជ្យណាមួយសំរាប់តំបន់នេះនៅឡើយដែលបានប្រព្រឹត្តទៅនាថ្ងៃដដែល។ 
នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ការបោះប្រជាមតិអំពីឯករាជ្យនៃតំបន់ Catalunya គឺខុសច្បាប់ - ảnh 1នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ការបោះប្រជាមតិអំពីឯករាជ្យនៃតំបន់ Catalunya គឺខុសច្បាប់ 

(VOVworld) – នាថ្ងៃទី ១ តុលា នាយករដ្ឋមន្ត្រីអេស្ប៉ាញ់ លោក Mariano Rajoy បានអះអាងក្នុងបទសន្ទរកថាលើកាណាល់ទូរទស្សន៍ថា៖ ប្រជាពលរដ្ឋនៅតំបន់ Cataluyna កំពុងត្រូវបានបោកបញ្ឆោតហើយគ្មានការបោះប្រជាមតិអំពីឯករាជ្យណា មួយសំរាប់តំបន់នេះនៅឡើយដែលបានប្រព្រឹត្តទៅនាថ្ងៃដដែល។ តាមនាយករដ្ឋមន្ត្រី Mariano Rajoy ថា៖ ប្រជាពល រដ្ឋតំបន់ Cataluyna ភាគច្រើនមិនចង់ចូលរួមក្នុងការបោះប្រជាមតិដែលរដ្ឋអំណាចតំបន់បានរៀបចំឡើង។ នាយករដ្ឋមន្ត្រីអេស្ប៉ាញក៏បានរំលឹកឡើងវិញថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំតំបន់ Cataluyna ដឹងច្បាស់លាស់ថា៖ ការបោះប្រជាមតិនេះគឺខុសច្បាប់ប៉ុន្តែគេនៅតែរៀបចំជាបន្ត។ តុលាការរដ្ឋធម្មនុញ្ញនិងរដ្ឋអំណាចមជ្ឈឹមអេស្ប៉ាញមុនក៏ដូចជាក្រោយអះអាងថា៖ ការបោះប្រជាមតិនៅតំបន់ Cataluyna រំលោភទៅលើរដ្ឋធម្មនុញ្ញ ព្រមទាំង ផ្ទុយទៅនឹងបណ្ដាគោលដៅនិង ឧត្តមគតិរបស់សហភាពអឺរ៉ុប (EU)។ រដ្ឋាភិបាលអេស្ប៉ាញនាបច្ចុប្បន្នកំពុងអនុវត្តរាល់ វិធានការសំដៅរាំងស្កាត់ឧបាយកលនៃក្រុមមួយចំនួនដែលចង់បំបែកតំបន់ Cataluyna ចេញពីប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ