នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបដិសេធរើទីប្រជុំជនជីហ្វចេញពីតំបន់ត្រើយខាងលិច

(VOVWORLD) - នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនឹងមិនពេលណារើទីប្រជុំជនជីហ្វចេញពីតំបន់ត្រើយខាង លិចទេ ទោះជាក្នុងករណីទទួលបានកិច្ចព្រមព្រៀងជាមួយជនជាតិប៉ាឡេស្ទីនក៏ដោយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបដិសេធរើទីប្រជុំជនជីហ្វចេញពីតំបន់ត្រើយខាងលិច - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបដិសេធរើទីប្រជុំជនជីហ្វចេញពីតំបន់ត្រើយខាងលិច

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនឹងមិនពេលណារើទីប្រជុំជនជីហ្វចេញពីតំបន់ត្រើយខាង លិចទេ ទោះជាក្នុងករណីទទួលបានកិច្ចព្រមព្រៀងជាមួយជនជាតិប៉ាឡេស្ទីនក៏ដោយ។ សេចក្តីប្រកាសរបស់លោក Netanyahu ត្រូវបាននាំចេញក្នុងពិធីបង្ករឿងហេតុនៅទីប្រជុំជន Kfar Etzion ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាកសាងបណ្ដាទីប្រជុំជនដែលស្ថិតនៅតំបន់ដែនដីអ៊ីស្រាអែលទន្ទ្រានកាន់កាប់នាឆ្នាំ ១៩៦៧។ ក៏ក្នុងពិធីនេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំនិងជាថ្នាក់ដឹកនាំគណបក្ស «ផ្ទះជនជាតិជីហ្វ» បានអំពាវនាវរដ្ឋអំណាចរួមបញ្ជូលតំបន់ត្រើយខាងលិចចូលក្នុងតំបន់ដែនដីរបស់អ៊ីស្រាអែល។ ខណៈពេលនោះ សកម្មជនរាប់សិបនាក់ចំណុះក្រុមសិទ្ធិមនុស្ស Peace Now បានប្រឆាំងជំទាស់នៅខាងក្រៅតំបន់ប្រព្រឹត្តទៅពិធីពោលខាងលើ។ មុននោះ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពកសាងទីប្រជុំជនរបស់អ៊ីស្រាអែលជាច្រើនលើកជាច្រើនសារ ហើយចាត់ទុកថា៖ បណ្ដាទីប្រជុំជនគឺជាការរារាំងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ ដោយសារ វាត្រូវបានកសាងលើតំបន់ដែនដីដែល ជនប៉ាឡេស្ទីនបង្កើតរដ្ឋនាអនាគត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ