នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (ខាងឆ្វេង)និងប្រធានាធិបតីអាមេរិក
លោក Donald Trump (រូបថត៖Reuters)

(VOVworld) - នាព្រឹកថ្ងៃទី១៤ កុម្ភៈ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin
Netanyahu បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច
លើកដំបូងនៅអាមេរិកចាប់ពីប្រធានាធិបតីលោក Donald Trump ឡើងកាន់អំណាច
កាលពីថ្ងៃទី២០ មករាមក។ ជំនួបរវាងនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu និង
ប្រធានាធិបតីលោក Donald Trump នឹងផ្ដោតទៅលើបញ្ហាលេចធ្លោជាច្រើនក្នុង
ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ រួមមានកម្មវិធីនុយក្លេអ៊ែររបស់
អ៊ីរ៉ង់ សង្គ្រាមនៅស៊ីរីនិងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ដំណើរទស្សនកិច្ច
លើកនេះត្រូវបានវាយតំលៃថា នឹងបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត
យុទ្ធសាស្ត្រទាំងពីរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ