នាយករដ្ឋមន្ត្រីឥណ្ឌា N. Modi បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងសំរាប់អាណត្តិទី ២

(VOVWORLD) - នាថ្ងៃទី៣០ ខែឧសភា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងគណៈរដ្ឋមន្ត្រីថ្មីរបស់ឥណ្ឌា បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងសំរាប់អាណត្តិទី២ នៅចំពោះមុខប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បន្ទាប់ពីសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិកាន់អំណាច (NDA) បានទទួលជ័យជំនះច្រើនលើសលប់នៅក្នុងការបោះឆ្នោតសភាឥណ្ឌាកន្លងទៅ។
នាយករដ្ឋមន្ត្រីឥណ្ឌា N. Modi បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងសំរាប់អាណត្តិទី ២ - ảnh 1 នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្វើសច្ចាប្រណិធានចូលកាន់តំណែងសំរាប់អាណត្តិទី២

មានភ្ញៀវប្រមាណ៨.០០០ នាក់ អញ្ជើញមកចូលរួមក្នុងពិធីនេះ រួមមានថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋភិបាលមកពីបណ្តាប្រទេសនានាដូចជា មីយ៉ាន់ម៉ា បង់ក្លាដែសស្រីលង្កា នេប៉ាល់ ប៊ូតាន និង Maurititus ជាដើម។ ទន្ទឹមនឹងនេះប៉ូលីសជាង ២.០០០ នាក់ត្រូវបានដាក់ពង្រាយតាមផ្លូវដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក  Modi និងភ្ញៀវបរទេសសំខាន់ៗធ្វើដំណើរឆ្លង់កាត់ផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីពិធីធ្វើសច្ចា ប្រណិធានចូលកាន់ដំណែងនេះ លោក Modi  នឹងប្រឈមមុខទៅនឹងភាពស្មុគ្រស្មាញជាច្រើននាពេលខាងមុខ។ នាពេលបច្ចុប្បន្ន រដ្ឋអំណាចកំពុងមមាញឹកកសាងផែនការធ្វើសកម្មភាពក្នុងរយៈពេល ១០០ ថ្ងៃ ដែលក្នុងនោះរួមមានគំនិតផ្តួចផ្តើមនិងវិធានការស្តីពីការកាត់បន្ថយពន្ធដារ និងអត្រាការប្រាក់ ដើម្បីជម្រុញខឿនសេដ្ឋកិច្ច និងកសាងគោលនយោបាយឧស្សាហកម្មថ្មីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ