នាយករដ្ឋមន្ត្រីឥណ្ឌាចាប់ផ្តើមដំណើរទស្សនកិច្ចនៅបារាំងអាល្លឺម៉ង់និងកាណាដា


នាយករដ្ឋមន្ត្រីឥណ្ឌាចាប់ផ្តើមដំណើរទស្សនកិច្ចនៅបារាំងអាល្លឺម៉ង់និងកាណាដា - ảnh 1
នាយករដ្ឋមន្ត្រីឥណ្ឌាចាប់ផ្តើមដំណើរទស្សនកិច្ចនៅបារាំងអាល្លឺម៉ង់និងកាណាដា (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ មេសា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានចាប់ផ្តើមដំណើទស្ស​នកិច្ចនៅបារាំងអាល្លឺម៉ង់និងកាណាដាក្នុងរយៈពេល ៧
ថ្ងៃ។ ប្រភពព័ត៌មាននៃរដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងការ វិនិយោគគឺជាបញ្ហាស្នូលក្នុងដំណើរទស្សនកិច្ចនៅបារាំងរបស់នាយករដ្ឋម​ន្ត្រី  Modi។
លោក Modi អំពាវនាវឲ្យបណ្ដាក្រុមហ៊ុនបារាំងចូលរួមការផ្តើមគំនិត “ផលិតកម្មនៅ
ឥណ្ឌា” និងអភិវឌ្ឍន៍ “ទីក្រុងឆ្លាត” សហប្រតិបត្តិការលើវិស័យថាមពលនិងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាការពារប្រទេស។ នាយករដ្ឋមន្ត្រីឥណ្ឌានិងជួបសន្ទនាជាមួយ ប្រធានាធិបតីបារាំង លោក Francois Hollande ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ ជាពិសេសគឺការគំរាមកំហែងពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កម្មវិធីនុយក្លេអ៊ែរ នៅអ៊ីរ៉ង់និងការផ្តល់យន្តហោះចំបាំងសំរាប់ឥណ្ឌា។ ក្នុងដំណើទស្សនកិច្ចនៅ
អាល្លឺម៉ង់ នាយករដ្ឋមន្ត្រី Modi រួមជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel ចូលរួមពិធីបើកផ្សារណាត់ Hannover Messe ឆ្នាំ ២០១៥ នាថ្ងៃទី ១២ មេសា
ខាងមុខ។ ថ្នាក់ដឹកនាំទាំង ២ រូបនឹងដំណើរការចរចារទ្វេភាគីនាថ្ងៃទី ១៣ មេសា។
ក្នុង រយៈពេលស្នាក់នៅកាណាដា ភាគីទាំង ២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ដៃគូ សេដ្ឋកិច្ចលើគ្រប់វិស័យ (CEPA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីការផ្គត់
ផ្គង់ឥន្ធនៈនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ