នាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវពន្លឿនល្បឿនអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែមិថុនា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយក្រុមហ៊ុន Medicon, អង្គភាពអាជីវកម្មមួយចំនួន អង្គភាពផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង ដើម្បីបម្រើដល់ភារកិច្ចបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។
នាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវពន្លឿនល្បឿនអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទស្សនានិងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការ (រូបថត VGP/Nhat Bac)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការ ងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ គឺជាការងារសំខាន់បំផុត នាពេលបច្ចុប្បន្ននេះ ដូច្នេះវាត្រូវតែមានភាពរហ័សរហួន និងបន្ទាន់ក្នុងការ ទិញ ការស្រាវជ្រាវផលិត កម្ម និងការអនុវត្តចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធិភាពនិងសុវត្ថិភាពបំផុត។

ក្នុងជំនួបធ្វើការ នៅវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈឹម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្តោតលើការផ្ទេរបច្ចេកវិទ្យាស្រាវជ្រាវវ៉ាក់សាំងជាទូទៅ ដំបូងបង្អស់គឺវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រសួងនិងស្ថាប័ននានាចាំបាច់ត្រូវពន្លឿនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយ៉ាងហោចណាស់ ដល់ខែមិថុនា ឆ្នាំ ២០២២ ត្រូវតែមានវ៉ាក់សាំងផលិតក្នុងប្រទេស៖ “ចាត់ឱ្យក្រសួងសុខាភិបាលបំពេញយន្តការគោលនយោបាយនិងកៀរគរ រាល់ប្រភពធនធានកិច្ចសហប្រតិបត្តិការទាំងអស់ រួមទាំងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទៀតផង។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស។ ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ក្រសួងសុខាភិបាលត្រូវម្ចាស់ការក្នុងការបង្កើតកម្មវិធីយ៉ាងសកម្ម។ ពោលគឺ ទាំងថ្លៃ ទាំងបទប្បញ្ញត្តិបច្ចុប្បន្នប៉ុន្តែឈរលើស្មារតីគោរពយន្តការទីផ្សារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ