នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម - ảnh 1

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម 

នៅក្នុងជំនួបនេះ ដោយសង្កត់ធ្ងន់លើសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិងកូរ៉េខាងត្បូងដែលកំពុងបន្តអភិវឌ្ឍន៍ល្អលើគ្រប់វិស័យនោះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនកូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុន Samsung នេះតែម្តង ដែលបានរក្សាតំណែងជាវិនិយោគិនបរទេសនាំមុខគេនៅវៀតណាមអស់ជាច្រើនឆ្នាំមកហើយ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមានវិនិយោគិនកូរ៉េខាងត្បូងនិងក្រុមហ៊ុន Samsung ដើម្បីបើកទូលាយការវិនិ យោគនិងសកម្មភាពអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានមានបំណងចង់ឲ្យក្រុម Samsung បន្តការស្រាវជ្រាវនិងផលិតនូវផលិតផលបច្ចេកវិទ្យាជំនាន់ថ្មី ស្របតាមនិន្នាការអភិវឌ្ឍន៍ក៏ដូចជាតម្រូវការនៃបដិវត្តបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន ៤.០។ ម្យ៉ាងវិញទៀត គាំទ្រដល់វៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ដែល Samsung មានបទពិសោធន៍ជាច្រើន។

អញ្ជើញជាការឆ្លើយតប លោក Choi Joo Ho បានជម្រាបលោកនាយករដ្ឋមន្ត្រីអំពីស្ថានភាពធ្វើផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានអោយដឹងថា Samsung វៀត ណាមនឹងខិតខំប្រឹងប្រែង ដើម្បីបំពេញល្អ នូវភារកិច្ចដែលបានដាក់ចេញ ហើយនឹងបន្តទទួលបានកំណើនខ្ពស់លើវិស័យច្រើនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ