នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ នគរបាលប្រជាជនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គឺបក្សដឹកនាំដាច់ខាត ដោយផ្ទាល់និងលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែតុលា សន្និបាតបក្សភាគនគរបាលមជ្ឈិមលើកទី ៧ អាណត្តិ ២០២០ - ២០២៥ បានប្រារព្ធនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំអង្គសន្និបាត។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ នគរបាលប្រជាជនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គឺបក្សដឹកនាំដាច់ខាត ដោយផ្ទាល់និងលើគ្រប់ជ្រុងជ្រោយ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងមហាសន្និបាត (រូបថត៖ VGP/Quang Hiếu)

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលប្រជាជនត្រូវប្រកាន់ខ្ជាប់ នូវគោល ការណ៍ បក្សដឹកនាំជាដាច់ខាត ដោយផ្ទាល់ និងលើគ្រប់ជ្រុងជ្រោយ។ បក្ខជនម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងកម្មាភិបាលនគរបាលម្នាក់ៗ ត្រូវខិតខំប្រឹងប្រែង កសាងកងកម្លាំងនគរបាលប្រជាជនស្អាតស្អំនិងទំនើប ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ នូវគោលដៅដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា បក្សភាគនគរ បាលមជ្ឈឹម នឹងពង្រីកថែមទៀត នូវសមិទ្ធិផលដែលសម្រេចបាន បន្តដឹកនាំកងកម្លាំងនគរបាលប្រជាជនដើម្បីបង្កើតឡើងយុទ្ធជ័យយ៉ាងត្រចះត្រចង់ និងពូនជ្រុំបន្ថែមលើប្រពៃណីដ៏ត្រចះត្រចង់របស់កងកម្លាំងនគរ បាលប្រជាជនវៀតណាមវីរៈភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ