នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ វិទ្យុសម្លេងវៀតណាមចាំបាច់ត្រូវបន្តបង្ហាញតួនាទីជាស្ថាប័នសារព័ត៌មានឈានមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ នៅមជ្ឈមណ្ឌលវិទ្យុជាតិ លេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជូបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់នៃវិទ្យុសម្លេងវៀតណាម (VOV)។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ វិទ្យុសម្លេងវៀតណាមចាំបាច់ត្រូវបន្តបង្ហាញតួនាទីជាស្ថាប័នសារព័ត៌មានឈានមុខ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី  

នេះជាលើកទី ២ ហើយនៅក្នុងអាណត្តិ ដែលលោកនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅ VOV។ ប្រការនេះបានសរអោយឃើញនូវការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្រ្តីផ្ទាល់និងរដ្ឋាភិបាល ចំពោះការអភិវឌ្ឍរបស់ VOV  ជាមួយនឹងនឹងប្រវត្តិសាស្ត្រអភិវឌ្ឍន៍រយៈពេល ៧៥ឆ្នាំកន្លងមក។ ជម្របជូនលោកនាយករដ្ឋមន្រ្តីនៅឯកិច្ចប្រជុំនេះ អគ្គនាយកវិទ្យុ លោក Nguyen The Ky  មានប្រសាសន៍ថា វិទ្យុសម្លេងវៀតណាមកំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទៅជាស្ថាប័នរសារព័ត៌មានឈានមុខគេ ដែលមានពហុ សារព័ត៌មានពហុភាសា និងពង្រីកនូវតួនាជាស្ថាប័នសារព័ត៌មានជាតិទំនើប និងជាឧបករណ៍ផ្សព្វផ្សាយជាតិដែលមានប្រសិទ្ធិភាពរបស់បក្សនិងរដ្ឋាភិបាល។            

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានបំណងចង់អោយវិទ្យុសម្លេងបន្តឆ្លុះបញ្ចាំងអំពីគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ ក៏ដូចជាជីវភាពសេដ្ឋកិច្ច នយោបាយ សង្គម ដើម្បីនាំសម្លេងវៀតណាមទៅកាន់គ្រប់ទីកន្លែងនៃមាតុប្រទេសនិងទូទាំងពិភពលោកផងដែរ។

លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “វិទ្យុសម្លេងវៀតណាមគឺជាលំហូរសំខាន់ ដើម្បីបក្សរដ្ឋនិងប្រជាជនទទួលបានព័ត៌មាននិងយល់ដឹងត្រឹមត្រូវអំពីបក្សនិងរដ្ឋ។ ឆ្លងកាត់រយៈពេលជាង ៣/៤ នៃសតវត្សរ៍ វិទ្យុសម្លេងវៀតណាម គឺជាស្ពានមួយ ដែលផ្សព្វផ្សាយអំពីតម្លៃស្មារតី និងវប្បធម៌របស់ប្រជាជន វៀតណាម ទៅកាន់ពិភពលោកនិងមិត្តភក្តិអន្តរជាតិ ជាពិសេស ប្រតិកម្មនិងច្រានចោលរាល់ព័ត៌មានមិនពិត រួមចំណែកពង្រឹងជំនឿរបស់ប្រជាជនជាមួយសសរស្តម្ភចំនួន ៣ គឺ ការជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋាភិបាល; ជឿទុកចិត្តលើអនាគតរបស់ប្រទេសជាតិនិងធ្វើឱ្យប្រជាជនកាន់តែស្រឡាញ់ជីវភាពដ៏ស្រស់បំព្រង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ