នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើរឲ្យវិស័យអប់រំត្រូវបន្តផ្លាស់ប្តូរថ្មី នៃការអប់រំនិងការបណ្តុះបណ្តាលដើម្បីប្រជាជនវៀតណាមមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាយប់ថ្ងៃទី ៨ មករា នៅទីក្រុងហាណូយក្រសួងអប់រំនិងបណ្តុះបណ្តាលបានរៀបចំពិធីអបអរសាទរដល់សិស្សានុសិស្សវិទ្យាល័យ ដែលបានទទួលរង្វាន់អូឡាំពិកអន្តរជាតិ ឆ្នាំ ២០២០។ 

នៅឆ្នាំ ២០២០ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក  ក្រុមសិស្សានុសិស្សវិទ្យាល័យចំនួន ៥ របស់ វៀតណាមបានចូលរួមប្រឡងអូឡាំពិកអន្តរជាតិតាម អនឡាញ ដោយមាននិស្សិតចំនួន ២៤ នាក់ចូលរួម។ ជាលទ្ធផល និស្សិត ១០០% ទទួលបានពានរង្វាន់នេះដោយមានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៨ គ្រឿង មេដាយសំរិទ្ធ ៥ គ្រឿង និងប័ណ្ណសរសើរចំនួន ២ ដែលនាំមកនូវកិត្តិយសដល់ប្រទេសជាតិ ហើយត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។  អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រទេសជាតិកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ដោយមានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើន ហេតុដូច្នេះ វិស័យអប់រំនិងបណ្តុះបណ្តាល ត្រូវតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាង ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សនិងបង្កើនផលិតភាពការងារផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើរដល់អាជ្ញាធរ អង្គការនយោបាយសង្គមនិងប្រជាជនទាំងមូលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបុព្វហេតុអប់រំ បង្កើតលក្ខខណ្ឌល្អប្រសើរជាងនិងពេញលេញសម្រាប់ការសិក្សា ការអនុវត្ត កិច្ចខិតខំប្រឹងប្រែងរបស់សិស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ