នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជូបសំណេះសំណាលជាមួយប្រតិភូវីរៈអ្នកម្តាយវៀតណាមទូទាំងប្រទេសចំនួន៣០០រូប

(VOVWORLD) - ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាសដើម្បីបង្ហាញនូវការតបស្នងសងគុណ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋនិងយុទ្ធជន ជនរួមជាតិ នៅទូទាំងប្រទេសចំពោះវីរៈអ្នកម្តាយវៀតណាម ដែលជាអ្នកម្តាយដ៏អស្ចារ្យ មានកូនពលីកម្ម ក្នុងសង្គ្រាម ចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជូបសំណេះសំណាលជាមួយប្រតិភូវីរៈអ្នកម្តាយវៀតណាមទូទាំងប្រទេសចំនួន៣០០រូប - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជូបសំណេះ សំណាលជាមួយប្រតិភូវីរៈអ្នកម្តាយវៀតណាមទូទាំងប្រទេសចំនួន៣០០រូប

ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា  ២០២០) នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយប្រតិ ភូវីរៈអ្នកម្តាយវៀតណាមចំនួន ៣០០ រូប ដែលតំណាងឲ្យវីរៈអ្នកម្តាយវៀត ណាមជាង ៥០០០ រូបទូទាំងប្រទេស។ ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាសដើម្បីបង្ហាញនូវការតបស្នងសងគុណ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋនិងយុទ្ធជន ជនរួមជាតិ នៅទូទាំងប្រទេសចំពោះវីរៈអ្នកម្តាយវៀតណាម ដែលជាអ្នកម្តាយដ៏អស្ចារ្យ មានកូនពលីកម្ម ក្នុងសង្គ្រាម ចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “រហូតមកដល់ពេលនេះ ថ្វីត្បិតតែសង្គ្រាមបានឆ្លងផុតហើយក្តី ប៉ុន្តែស្នាមរបួស ការបាត់បង់ដ៏ធំធេងនៅតែស្ថិតក្នុងដួងចិត្តរបស់យើងម្នាក់ៗ ជាពិសេសសម្រាប់វីរៈអ្នកម្តាយវៀតណាមតែម្តង។ ការលះបង់ដ៏ថ្លៃថ្លា និងស្មោះត្រង់របស់វីរៈអ្នកម្ដាយទាំងអស់គឺជាគំរូដ៏ភ្លឺចិញ្ចាចនៃវីរភាពបដិវត្តសម្រាប់មនុស្សជំនាន់ក្រោយ ដែលតែងតែចងចាំនូវគុណបំណាច់ជារៀងរហូត។ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំងដែលដឹងថា ទោះបីមានអាយុច្រើន សុខភាពខ្សោយក៏ដោយ ប៉ុន្តែដោយមានឆន្ទៈមោះមុត អ្នកម្តាយទាំងអស់បានជំនះរាល់ការលំបាកនិងជំងឺផ្សេងៗ ដើម្បីរស់នៅប្រកបដោយសុភមង្គលជាមួយកូនចៅ រួមទាំងលើកទឹកចិត្តកូន ចៅ ឱ្យខិតខំប្រឹងប្រែង សិក្សា ធ្វើការនិងចូលរួមចំណែកក្នុងសង្គម ចូលរួមចំណែកកសាងគ្រួសារ មាតុភូមិកាន់តែសម្បូរធូធារនិងស្រស់បំព្រងជានិរន្ត”

ប្រតិកម្មទៅវិញ

ផ្សេងៗ