នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបរិច្ចាគសមិទ្ធិផលនៃការស្រាវជ្រាវបេតិកភណ្ឌវប្បធម៌អរូបី

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបរិច្ចាគសមិទ្ធិផលនៃការស្រាវជ្រាវបេតិ កភ័ណ្ឌវប្បធម៌អរូបី ដោយអ្នកស្រាវជ្រាវប្រជាប្រិយ លោក Nguyen Hai Lien បរិច្ចាគដល់វិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាម។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបរិច្ចាគសមិទ្ធិផលនៃការស្រាវជ្រាវបេតិកភណ្ឌវប្បធម៌អរូបី - ảnh 1លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានជូនផ្កាដល់អ្នកស្រាវជ្រាវវប្បធម៌លោក Nguyen Hai Lien (រូបថតៈ TTXVN) 

លោក Nguyen Hai Lien មានដើមកំណើតនៅខេត្ត Quang Nam ដែលជាស្រុកកំណើតរបស់សិល្បៈចម្រៀង Bai Choi។ នៅឆ្នាំ ១៩៥៤ លោកបានទៅកាន់ភាគខាងជើងវៀតណាម ហើយលោកគឺជាតួអង្គទីមួយក្នុងចំណោមក្រុមសិល្បៈច្រៀងចម្រៀង bai choi នៃអន្តរភូមិភាគទី៥។ នៅឆ្នាំ ១៩៧៥ លោកបានទៅបំពេញការងារភាគខាងត្បូង បន្ទាប់មកលោកបានត្រលប់មកកាន់ខេត្ត Thuan Hai  ដើម្បីបង្កើតក្រុមល្ខោន Thuan Hai។ ចាប់ពីពេលដែលបានវិលត្រឡប់ទៅខេត្ត Thuan Hai វិញ ជាតំបន់មួយដែលមានមរតកចាម និងមានវប្បធម៌ចាម Raglai អភិវឌ្ឍន៍ដ៏សម្បូរបែបនោះ លោកមានឱកាសរៀននិងស្រាវជ្រាវច្រើនផងដែរ។ តាមរយៈការខិតខំឥតឈប់ឈរ លោកទទួលបានសមិទ្ធិផលស្រាវជ្រាវគួរអោយកត់សម្គាល់។

នៅឯពិធីបរិច្ចាគនេះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះចំណង់ចំណូលចិត្តនិងការរួមវិភាគទានដ៏ធំធេងរបស់អ្នកស្រាវជ្រាវ Nguyen Hai Lien ចំពោះបុព្វហេតុនៃការបង្កើននូវសម្បត្តិវប្បធម៌ដ៏សម្បូររបស់ជនជាតិវៀត ណាម។ លោកនាយករដ្ឋមន្រ្តីបានសន្យាថា គម្រោងនេះ នឹងបន្តត្រូវបានវិនិយោគនៅក្នុងការអភិរក្ស ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនិងការអនុវត្តសមស្របក្នុងចំណោមប្រជាជនជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ