នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការនៅ កាសែត Nhan Dan

(VOVWORLD) -   នារសៀលថ្ងៃទី៥ ខែមិនា ក្នុងឱកាសរំលឹកខួបលើកទី ៦៧ ឆ្នាំនៃទិវាកាសែត Nhan Dan ផ្សាយចេញលេខកាសែតជាលើកដំបូង (11.03.1951 - 11.03.2018) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការនៅកាសែត Nhan Dan ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការនៅ កាសែត Nhan Dan - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការនៅ កាសែត Nhan Dan 

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានស្នើឲ្យកាសែត Nhan Dan  គប្បីប្រកាន់ខ្ជាប់តាមទិសដៅនយោបាយ  គោលការណ៍ និងគោលដៅនៃកាសែត របស់បក្ស លើកកម្ពស់ស្មារតីបដិវត្តន៍ ព្រមទាំង ស្មោះត្រង់ ជាដាច់ខាត ដើម្បី មាតុភូមិ បក្ស និងប្រជាជន។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាកាសែត Nhan Dan  គួរតែបន្តពង្រីកនូវជោគជ័យដែលស ម្រេចបានកាលពីមុនមក រួមទាំង ពង្រីកប្រព័ន្ធផ្សព្វផ្សាយពហុមេឌា។

        ម្យ៉ាងទៀត កាសែត Nhan Dan គប្បីអនុវត្តបានល្អនូវភារកិច្ចតស៊ូប្រយុទ្ធ ដើម្បីការពារទស្សនៈ និងគោលមាគ៌ារបស់បក្ស ក៏ដូចជា គោលនយោបាយ និងច្បាប់របស់រដ្ឋ ចំពោះមុខសញ្ញាអមិត្ត អ្នកមានចិត្តអាក្រក់ ជាពិសេស ក្នុងបរិបទដែលមានព័ត៌មានអាក្រក់កាន់តែច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ