នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិមាន Quang Trung – Nguyen Hue

(VOVWORLD) - ជីវិតរបស់ស្តេច Quang Trung – Nguyen Hue បានចូលរួមវិភាគទានក្នុងបុព្វហេតុបង្រួបបង្រួមជាតិនៃរាជវង្ស Tay Son បញ្ចប់សង្គ្រាមស៊ីវិលរវាងរាជវង្ស Trinh នៅភាគខាងជើងនិងរាជវង្ស Nguyen នៅភាគខាងត្បូង ដែលអូសបន្លាយរយៈពេល ២ សតវត្សន៍។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិមាន Quang Trung – Nguyen Hue - ảnh 1លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កាថ្វាយធូបនៅឯវិមាន Quang Trung និងវិហារសក្ការៈបូជាស្តេច Quang Trung នៅបេតិកភណ្ឌពិសេស ទួល Dong Da (រូបថត៖ TTXVN)

ក្នុងឱកាសខួបលើកទី ២៣២ នៃទិវាជ័យជំនះ Ngoc Hoi – Dong Da (១៧៨៩-២០២១) នាយប់ថ្ងៃទី ១៥ ខែកុម្ភៈ ដែលជាថ្ងៃទី ៤ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញមក អុជធូប ថ្វាយផ្កានៅវិមាន Quang Trung -  Nguyen Hue និងនៅវិហារសក្ការៈបូជាស្តេច Quang Trung នៅទីតាំងបេតិកភណ្ឌជាតិពិសេស ទួល Dong Da នៃទីក្រុងហាណូយ។

ស្តេច Quang Trung – Nguyen Hue ជាវីរបុរសមួយរូប ជាមេដឹកនាំចលនាកសិករ Son Tay ក្រោកឈរឡើង និងជាអ្នកយោធាដែលមានជ័យជំនះប្រឆាំងនឹងខ្មាំងសត្រូវទាំងក្នុងនិងខាងក្រៅប្រទេស នៅ Quy Nhon, Phu Yen, Phu Xuan, Rach Gam-Xoai Mut ហើយកំពូលគឺជ័យជំនះជាប្រវត្តិសាស្ត្រ Ngoc Hoi – Dong Da នារដូវផ្ការីកនៃឆ្នាំ ១៧៨៩។ នេះក៏ជាសមរភូមិប្រឆាំងការឈ្លានពានដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវៀតណាមនិងជាជ័យជំនះដ៏រុងរឿងបំផុតរបស់ស្តេច Quang Trung។ ជីវិតរបស់ស្តេច Quang Trung – Nguyen Hue បានចូលរួមវិភាគទានក្នុងបុព្វហេតុបង្រួបបង្រួមជាតិនៃរាជវង្ស Tay Son បញ្ចប់សង្គ្រាមស៊ីវិលរវាងរាជវង្ស Trinh នៅភាគខាងជើងនិងរាជវង្ស Nguyen នៅភាគខាងត្បូង ដែលអូសបន្លាយរយៈពេល ២ សតវត្សរ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ