នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងឆែក
![នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងឆែក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_12_04/ds thuy dien.jpg) |
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតស៊ុយអែត (រូបថតៈ chinhphu.vn)
|
(VOVworld)-នាថ្ងៃទី៣ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Tan Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត CamillaMellander
និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក Martin Klepetko មកសម្តែងការគួរសមក្នុង ឱកាសទទួលបេសកម្មការទូតនៅវៀតណាម។ ក្នុងការជួបសន្ទនាជាមួយឯកអគ្គ
រដ្ឋទូតស៊ុយអែត CamillaMellander នាយករដ្ឋមន្រ្តី Nguyen Tan Dungអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺរួមជាមួយស៊ុយអែតខំប្រឹង
ប្រែងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៌ ពី១ថ្ងៃទៅ១ថ្ងៃ។ នាយក
រដ្ឋមន្រ្តី Nguyen Tan Dung ក៏មានគោលបំណងចង់ឲ្យឯកអគ្គរដ្ឋទូតស៊ុយអែត
Camilla Mellander ក៏ដូចជារដ្ឋាភិបាលស៊ុយអែត បន្តនូវការគាំទ្រវៀតណាម បើក
ទូលាយកិច្ចសហប្រតិបត្តិការជាមួយសហភាព អឺរ៉ុប ក្នុងនោះមានការចរចារដើម្បី
ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម -EU។ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឆែក Martin Klepetko នាយករដ្ឋមន្រ្តី
Nguyen Tan Dung ស្នើភាគីទាំងពីរបង្កើន ថែមទៀតកិច្ចសហប្រតិបត្តិការលើ
វិស័យពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការ គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិ
ការពហុភាគីផងដែរ៕