នាយករដ្ឋមន្រ្តីNguyen Tan Dungទទួលជួប ជាមួយបណ្តាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងស្ថាប
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថតរូប ជាមួយ បណ្តាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងស្ថាប័ន
វៀតណាមនៅឯបរទេស |
(VOVworld)-នារសៀលថ្ងៃទី ២៣មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម Nguyen Tan Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុលវៀត ណាមប្រចំានៅបរទេសចំនួន ២៥រូប(អាណត្តិ ២០១២-២០១៥)មុនពេលចេញដំណើ
ទទួលភារកិច្ច។ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើ បណ្តាឯក អគ្គរដ្ឋទូត ប្រធានតំណាងស្ថាប័ននានារបស់វៀតណាមនៅឯបរទេស អនុវត្ត ការផ្តួចផ្តើមគំនិត គោលមាគ៌ាកិច្ចការបរទេសរបស់ ប្រទេសជាតិ រួមចំណែកបង្កើតបរិយាកាសសន្តិភាព
ស្ថិរភាព ឆ្លៀតយកបណ្តា ប្រភពកម្លំាងសម្រាប់កិច្ចការកសាងនិងការពារមាតុប្រទេស ប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនោះជួយឲ្យមិត្តភក្តិអន្តរជាតិយល់ច្បាស់ពីគោល
មាគ៌ាកិច្ចការបរទេសរបស់វៀតណាម។ នោះគឺ គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ
ម្ចាស់ការ រួមមានផលប្រយោជន៌ ជាដៃគូគួរឲ្យទុកចិត្តរបស់ប្រទេសទាំងឡាយ ដើម្បី គោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ បង្កទំនុកទុកចិត្ត យល់គ្នាទៅវិញទៅមក
រវាងវៀតណាម ជាមួយបណ្តាប្រទេសលើសកលលោក៕