នាយករដ្ឋមន្រ្តីកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា

(VOVworld) - នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នា
រសៀលថ្ងៃទី៩ កក្កដា បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃមជ្ឈឹមសមា
គមន៍មិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយអនុប្រធានអចិន្ត្រៃសមាគមន៍លោក
​Vu Vuong Viet ដែលកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃ
ទី៨ដល់ថ្ងៃទី១២ កក្កដា។នៅទីនេះ សម្ដេច ហ៊ុន សែន បានអបអរសាទររាល់ជោគ
ជ័យក្នុងសកម្មភាពសហប្រតិបតិ្តការរវាងសមាគមន៍មិត្តភាពវៀតណាម-កម្ពុជានិង
សមាគមន៍មិត្តភាពកម្ពុជា-វៀតណាមនាពេលកន្លងទៅ។សម្ដេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសកម្មភាពការទូតរដ្ឋ  សកម្មភាពការទូត ប្រជាជនមានតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ដោយចលនានិងជំរុញសកម្មភាពមិត្ត
ភាពនិងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំង២ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព
ជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-កម្ពុជា។
នាយករដ្ឋមន្រ្តីកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា - ảnh 1
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃមជ្ឈឹម
សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា (រូបថត៖TTXVN)

រីឯខ្លួនវិញ លោក Vu Vuong Viet បានអះអាងថា សមាគមន៍មិត្តភាពវៀតណាម-
កម្ពុជានឹងធ្វើអស់ពីកម្លាំងកាយចិត្តសំដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជននៃ
ប្រទេសទាំង២ រួមចំណែកពូនជ្រុំចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំង២ ឲ្យកាន់តែរឹងមាំពី១ថ្ងៃទៅ១ថ្ងៃ។

នាព្រឹកថ្ងៃដដែលដែរ គណៈប្រតិភូវៀតណាមបានទៅដាក់កម្រងផ្កានៅស្ដូបគោ
រពវិញ្ញាណក្ខ័ន្ទកងស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញនិងមានជំនួបចរចារជា
មួយគណៈប្រតិភូថ្នាក់ដឹកនាំសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានសមាគមន៍លោកស្រី ម៉ែន សំអន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ