នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ជួបសំណេះសំណាលអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ជួបសំណេះសំណាលអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ

(VOVworld) - នារសៀលថ្ងៃទី២១ ធ្នូ នៅបញ្ជាការដ្ឋានកងយោធភូមិភាគទី៧
នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែល
បានមកបំពេញបេសកកម្មនៅកម្ពុជាជំនាន់មុនៗ។នៅទីនេះ សម្ដេច ហ៊ុន​ សែន
សង្កត់ធ្ងន់ថា លោកចងចាំនិងមោទនៈអំពីអ្វីៗដែលកងទ័ពស្ម័គ្រចិត្តវៀតណាម
បក្សនិងរដ្ឋវៀតណាមបានលៃទុកជូនប្រជាជនកម្ពុជា អំពីទំនាក់ទំនងសាមគ្គីភាព
មិត្តភាពរវាងប្រទេសទាំងពីរ។រយៈពេល៣៨ឆ្នាំក្រោយពីរួចផុតពីការប្រល័យពូជ
សាសន៍នោះ ប្រទេសកម្ពុជាបានរស់ឡើងវិញហើយអភិវឌ្ឍន៍ លើគ្រប់វិស័យ
ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយ ថ្ងៃ។តាងនាមក្រុម
អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម ឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជា
ការកងយោធភូមិភាគទី៧ បានសង្កត់ធ្ងន់ថា៖
“នាបច្ចុប្បន្ន កម្លាំងអមិត្តនានាកំពុងខំប្រឹងប្រែងបំបែកបំបាក់ចំណងសាមគ្គី
ភាព មិត្តភាព សហប្រតិបតិ្តការ និងវឌ្ឍនភាពរវាងប្រទេសឥណ្ឌូចិនទាំងបី។យើង
ខ្ញុំ នឹងប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយប្រជាជនវៀតណាម កម្ពុជា និង
ឡាវ ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងឧបាយកលនោះ។ព្រមទាំងពូនជ្រុំ រក្សានិងពង្រីក
 ដោយឥតឈប់ឈរនូវប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ វៀត
ណាមនិងកម្ពុជា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ