នាយករដ្ឋមន្រ្តីថៃអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នាយករដ្ឋមន្រ្តីថៃអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីថៃលោក Prayuth Chan-ocha (ខាងស្ដាំ)នៅជំនួបសន្ទនាក្រៅក្របខ័ណ្ឌសន្និសីទ ASEM លើកទី១០ (រូបថត៖VGP)


(VOVworld) - នាថ្ងៃទី២៧ វិច្ឆិកា នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha នឹងចាប់
ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung។នេះគឺជាដំណើរទស្សនកិច្ចនៅវៀត
ណាមជាលើកដំបូងរបស់លោក Prayuth តាំងពីពេលឡើងកាន់រដ្ឋអំណាចយោធា
នៅថៃមក។ក្នុងអំឡុង៣៨ឆ្នាំបង្កើតទំនាក់ទំនងការទូតមក វៀតណាមនិងថៃបាន
សហប្រតិបតិ្តការលើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច។កំពូលនៃទំនាក់ទំនង
នេះ គឺកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអន្តររដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង១០ឆ្នាំមុន
នេះ។រដ្ឋអំណាចយោធាថៃបានឲ្យដឹងថានឹងជំរុញការរក្សាកិច្ចប្រជុំអន្តររដ្ឋា
ភិបាលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ