នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រហូឡង់អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - នេះជាឱកាសដើម្បីអោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរផ្លាស់ប្ដូរវិធានការរឹងបន្តឹងទំនាក់ទំនងនយោបាយការទូត បង្កើនកិច្ចសហ ប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ
នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រហូឡង់អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte (ខាងស្ដាំ) ទទួលជួបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅទីក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០១៧ (រូបថត៖ TTXVN)

នាថ្ងៃទី៩ ខែមេសា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte បានអញ្ជើញចាប់ផ្ដើមមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាម ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc។ ព្រឹត្តិការណ៍សំខាន់នេះបានគូសសញ្ញានៃការរីកចម្រើនថ្មីក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះជាឱកាសដើម្បីអោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរផ្លាស់ប្ដូរវិធានការរឹងបន្តឹងទំនាក់ទំនងនយោបាយការទូត បង្កើនកិច្ចសហ ប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ ក៏ដូចជាធ្វើអោយស៊ីជំរៅថែមទឿតនូវយន្តការ សហប្រតិបតិ្តការដែលកំពុងត្រូវបានដាក់អោយដំណើរការ ជាពិសេសគឺក្នុង វិស័យសហប្រតិបតិ្តការសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការបន្សាំជាមួយ បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងទឹកនិងកសិកម្មប្រកបដោយចីរភាព និង សន្តិសុខស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ