នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបញ្ជាណែនាំ លើកសរសើរជូនរង្វាន់ដល់ក្រុមកីឡាវៀតណាមចូលរួមស៊ីហ្គេម ៣០

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបតែចេញលិខិតបញ្ជូនមតិបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការបូកសរុប វាយតម្លៃនិងលើក សរសើរជូនរង្វាន់ដល់ក្រុមកីឡាវៀតណាមនៅស៊ីហ្គេម៣០។ 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបញ្ជាណែនាំ លើកសរសើរជូនរង្វាន់ដល់ក្រុមកីឡាវៀតណាមចូលរួមស៊ីហ្គេម ៣០ - ảnh 1ក្រុមបាល់ទាត់បុរសវៀតណាមជូនអាវប្រកួតដែលមានហត្ថលេខារបស់សមាជិកទាំងអស់ចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅពេលវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម៣០ (រូបថត៖ VOV)

  តាមនោះ លោកនាយករដ្ឋមន្រ្តីប្រគល់អោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្រេចយ៉ាងឆាប់ៗនូវរបាយការណ៍បូកសរុប វាយតម្លៃចំពោះលទ្ធផលរ បស់ក្រុមកីឡាវៀតណាមនៅស៊ីហ្គេម៣០ ក្នុងនោះលើកសំណើស្ដីពីការ លើកសរសើរជូនរង្វាន់អោយបានសក្តិសមចំពោះសមូហភាព បុគ្គលនានា ដែលដណ្ដើមបានស្នាដៃឆ្នើមក្នុងការប្រកួត។

        នៅស៊ីហ្គេម៣០ គោលដៅរបស់ក្រុមកីឡាវៀតណាមគឺចូលក្នុង Top ៣ ហើយដណ្ដើមបានមេដាយមាសពី៦៥ដល់៧០គ្រឿង។ ប៉ុន្តែ បណ្ដា កីឡាករកីឡាការិនីវៀតណាមបានសម្រេចហួសឆ្ងាយពីគោលដៅនេះ ដោយដណ្ដើមបានមេដាយមាស៩៨គ្រឿង មេដាយប្រាក់៨៥គ្រឿងនិង មេដាយសំរិទ្ធ១០៣គ្រឿង ដែលឈរលំដាប់ទី២លើតារាងមេដាយ។ គួរ អោយកត់សម្គាល់គឺ នេះជាលើកដំបូងហើយដែលវៀតណាមដណ្ដើមបានមេដាយ មាសក្នុងវិញ្ញាសារបាល់ទាត់ទាំងផ្នែកបុរសនិងនារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ