នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែសីហា នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន និងថ្នាក់ដឹកនាំខេត្ត Tay Ninh។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV) 

 

  ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc ចាត់ទុកថា អាស្រ័យ ដោយមានផ្ទៃដីកសិកម្មប្រមាណ៦៥%ដែលមានគុណភាពល្អ បានជាខេត្ត Tay Ninh មានលក្ខណៈងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម។ រួមជាមួយគ្នា នោះ ខេត្ត Tay Ninh ស្ថិតនៅចន្លោះរវាងទីក្រុងហូជីមិញ ដែលជាមជ្ឈ មណ្ឌលសេដ្ឋកិច្ចធំនៃប្រទេសវៀតណាមនិងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលក្ខណៈងាយស្រួលផងនិងជាការសាកល្បងចំពោះខេត្ត Tay Ninh ទៀតផង។

        មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ទៅទស្សនាកសិដ្ឋាន Thanh Long នៅស្រុក Chau Thanh ខេត្ត Tay Ninh។ លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះរូបសណ្ឋានផលិតកម្មទំនើប ដោយខ្នាតធំ ដែលបង្កើតការតភ្ជាប់គ្នារវាងប្រជាកសិករជាមួយសហករណ៍នៃ កសិដ្ឋាន សំដៅបង្កើតឡើងប្រភពវត្ថុធាតុដើមអំពៅដោយគុណភាពល្អ ដើម្បី ផលិតស្ករសរីរាង្គមានតំលៃខ្ពស់និងសមស្របទៅនឹងតម្រូវការនៃទីផ្សារផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា រដ្ឋជានិច្ចកាល យកចិត្តទុកដាក់ដល់ផ្នែកស្ករអំពៅ ហើយសំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត Tay Ninh បង្កលក្ខណៈងាយស្រួលសម្រាប់កសិដ្ឋានធ្វើសកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ