នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតយុទ្ធជននៅសមរភូមិ Tay Nguyen

(VOVWORLD) - នាថ្ងៃទី២៤ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះ សំណាលជាមួយគណៈប្រតិភូអតីតយុទ្ធជននៃគណៈកម្មការទាក់ទងនៅសមរភូមិ Tay Nguyen។

ថ្លែងមតិនៅទីនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទាននិងពលីកម្មរបស់យុទ្ធជនដែលធ្លាប់ប្រយុទ្ធនៅសមរភូមិ Tay Nguyen។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា នាពេលខាងមុខ គណៈកម្មការទាក់ទងនៅសមរភូមិ Tay Nguyen បន្តយកចិត្តទុកដាក់ដល់ការងារឃោសនា អប់រំ អំពីសីលធម៌បដិវត្តន៍និងស្មារតីស្នេហាជាតិសំរាប់ជំនាន់វ័យក្មេង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ