នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅត្រួតពិនិត្យរូបសណ្ឋានជនបទថ្មីជាគំរូនៅខេត្ត Ha Tinh

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Ha Tinh នាព្រឹកថ្ងៃទី២១ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំក្រុមការងាររដ្ឋា ភិបាលបានទៅត្រួតពិនិត្យការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីនៅទីប្រជុំជនថ្មីនៅភូមិ Chau Noi ឃុំ Tung Anh ស្រុក Duc Tho។

  អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Duc Tho លោក Nguyen Xuan Phuc បានលើកច្បាស់ថា គោលដៅនៃការអនុវត្តកម្មវិធីជនបទ ថ្មីនោះគឺធានាផលប្រយោជន៍របស់ប្រជាជន កសាងសង្គមប្រជាធិបតេយ្យសំរាប់ ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យស្រុក Duc Tho បន្តផ្លាស់ប្ដូរថ្មីការ រៀបចំក្បាលម៉ាស៊ីនឲ្យបានរឹងមាំនិងមានប្រសិទ្ធភាព។

        “ស្រុកត្រូវបន្តកសាងប្រព័ន្ធនយោបាយឲ្យបានរឹងមាំចាប់ពីថ្នាក់ភូមិ ឃុំ ស្រុក។ ខ្ញុំសប្បាយណាស់ដោយសារស្រុកមានការផ្លាស់ប្ដូរថ្មីជាច្រើនក្នុងការរៀបចំក្បាលម៉ាស៊ីនឡើងវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ