នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan

(VOVWORLD) - នារសៀលថ្ងៃទី៣ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Jamie Dimon ប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan របស់អាមេរិក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan  - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយលោក Jamie Dimon ប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan (រូបថត៖ TTXVN)

អបអរសាទរការដែល JP Morgan នាពេលកន្លងទៅបានសហការយ៉ាងល្អប្រសើរជាមួយវៀតណាម ហើយចូលរួមយ៉ាងសកម្មក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសធំៗនៅវៀតណាម លោក Nguyen Xuan Phuc អះអាងថា វៀតណាមកំពុងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដូច្នេះហើយត្រូវការ ការចូលរួមរបស់ដៃគូធំៗដូចជា JP Morgan។

រីឯខ្លួនវិញ លោក Jamie Dimon បានអះអាងថា JP Morgan មានគោលបំណងចង់ធ្វើអាជីវកម្មដ៏យូរអង្វែងនៅវៀតណាម ដោយផ្គត់ផ្គង់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតសំរាប់ដៃគូ សហគ្រាស និងអង្គការឥណទាននៅទីនេះ។ លោក Jamie Dimon អះអាងថា JP Morgan ត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារនិងធ្វើភាគហ៊ុនភាវូបនីយកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ