នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី៣១ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Henry Van Thio ក្នុងឱកាសអញ្ជើញមកវៀតណាមចូលរួមកិច្ចប្រជុំកំពូល GMS លើកទី៦។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា - ảnh 1 (រូបថត៖ VOV)


ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរការដែល ប្រទេស មីយ៉ាន់ម៉ាមានប្រធានាធិបតីថ្មី ព្រមទាំងជឿជាក់ថា រដ្ឋាភិបាលនិង ប្រជាជនមីយ៉ាន់ម៉ា នឹងទទួលបានជោគជ័យក្នុងការពន្លឿនដំណើរការសម្រុះសម្រួលនិងផ្សះផ្សា ជាតិ ក៏ដូចជាការលើកកំពស់ឋានៈរបស់ប្រទេសជាតិផងដែរ។ រីឯខ្លួនវិញ អនុប្រធានាធិបតីលោក U Henry Van Thio បានអបអរសាទរ ចំពោះជោគជ័យនៃកិច្ចប្រជុំកំពូល GMS 6 – CLV 10 ហើយវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ។ លោក U Henry Van Thio ឲ្យដឹងថា មីយ៉ាន់ម៉ានឹងបន្តខំប្រឹងប្រែងជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យជាច្រើន ពិសេសគឺ ពាណិជ្ជកម្ម វិនិយោគ ព្រមទាំងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងរវាង ប្រទេសទាំងពីរឡើងកំពស់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ