នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ

(VOVWORLD) -នាព្រឹកថ្ងៃទី ២ មិថុនា តាមម៉ោងនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញវិលត្រឡប់មកដល់ព្រលានយន្តហោះ Noi Bai វិញ បញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យតាមសេចក្ដី អញ្ជើញរបស់ប្រធានាធិបតីលោក Donald Trump ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ 

នាព្រឹកថ្ងៃទី ២ មិថុនា តាមម៉ោងនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញវិលត្រឡប់មកដល់ព្រលានយន្តហោះ Noi Bai វិញ បញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យតាមសេចក្ដី អញ្ជើញរបស់ប្រធានាធិបតីលោក Donald Trump ។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកលើកដំបូងរបស់នាយករដ្ឋមន្ត្រីក្នុងឋានៈជាប្រមុខរដ្ឋាភិបាលវៀតណាម។ ក្នុងអំឡុងពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ឧសភា) នៅអាមេរិកនោះ លោកបានមានកម្មវិធីធ្វើការចំនួន ៤៥ សកម្មភាព។ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកមានជំនួបចរចាជាមួយប្រធានាធិបតីលោក Donald Trump។ នៅទីនេះ ភាគីទាំងពីបានអះអាងការសន្យាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរប្រកប ដោយស្ថិរភាព យូរអង្វែង កសាង និងមានផលប្រយោជន៍ដូចគ្នា រួមចំណែកដល់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងនៅលើពិភពលោក ដោយផ្អែកលើមូលដ្ឋានគោរព ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សហប្រតិបត្តិការមនុស្សធម៌ ជួបប្រាស្រ័យរវាងប្រជាជន វិទ្យាសាស្រ្ត - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាជាដើម។ ថ្នាក់ដឹកនាំទាំងពីរូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសេរីនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត។          នៅទីស្នាក់ការអង្គការសហប្រជាជាតិនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ ដោយមានការធ្វើជាកសិណសាក្សីរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres  ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោក Peter Thompsonមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងបណ្ដាឯកអគ្គរដ្ឋទូត ប្រធានតំណាងគណៈប្រតិភូប្រទេសផ្សេងៗ។          ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាមេរិកនាយករដ្ឋមន្ត្រីបានចំណាយពេលវេលាជាច្រើនដើម្បីជួបជុំជាមួយសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំរបស់អាមេរិក ហើយចួលរួមកិច្ចចរចារតុមូលស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ហិរញ្ញវត្ថុរវាងវៀតណាម និងអាមេរិក។          អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលបានជោគជ័យដ៏ល្អប្រសើរ  ភាគីទាំងពីរបានសន្យារក្សានិងការអភិវឌ្ឍន៍សន្ទុះនៃទំនាក់ទំនងនេះ ព្រមទាំងទទួលបានការយល់ដឹងរួមស្ដីពីក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកនារយៈពេលខាងមុខ រួមចំណែកដល់សន្តិភាពនិងភាពសំបូររុងរឿងនៅតំបន់និងនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ