នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ យុវជនត្រូវតែជាកម្លាំងឈានមុខក្នុងការប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្តីពីការអនុវត្តបទប្បញ្ញត្តិសម្របសម្រួលការងារស្តីរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការប្រតិបត្តិមជ្ឈិមសម្ព័ន្ធយុវជននាពេលកន្លងមក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ យុវជនត្រូវតែជាកម្លាំងឈានមុខក្នុងការប្រយុទ្ធប្រឆាំង Covid-19 - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP) 

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោការដែលនាពេលកន្លងមក មជ្ឈិមសម្ព័ន្ធយុវ ជនបានបំផុសនូវសកម្មភាពជាច្រើន ដើម្បីរួមជាមួយប្រទេសជាតិទាំងមូលប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា នេះជាឱកាសដើម្បីសម្ព័ន្ធយុវជន បង្ហាញពីឆន្ទៈ ស្មារតីជាអ្នកត្រួសត្រាយ សេចក្តីប្រាថ្នាឈានទៅមុខ មិនត្រឹមតែក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងក្នុងគ្រប់ទិដ្ឋភាពនៃជីវីភាពរស់នៅសេដ្ឋកិច្ចសង្គមទៀតផង។  លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងដោះស្រាយផលវិបាករបស់វា គឺជាបញ្ហាធំសម្រាប់ឆ្នាំនេះដែលតម្រូវឲ្យទូទាំងប្រទេសត្រូវរួមដៃដោះស្រាយ។ បញ្ហាមួយត្រូវបានចោទឡើងគឺ “ការចាប់ផ្តើមអាជីវកម្មរបស់យុវជននាគ្រាជំងឺឆ្លងរាលដាន Covid-19 និងក្រោយ Covid-19 យ៉ាងដូចម៉្តេច?”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំស្នើឲ្យត្រូវមានការចូលរួមយ៉ាងខ្លាំងក្លារបស់យុវជនក្នុងសកម្មភាពបង្ការទប់ស្កាត់ជំងឺ Covid-19 ពង្រីកគំរូល្អ របៀបធ្វើប្រកបដោយប្រសិទ្ធភាព។ ត្រូវការចេញផ្សាយផែនការរៀបចំកម្លាំងយុវជន និស្សិតស្ម័គ្រចិត្តទៅចលនា ណែនាំ ជួយឧបត្ថម្ភប្រជាជនក្នុងការរាយការណ៍ស្ថានភាពសុខភាព តាមនោះចែកជាក្រុមតាមជនចាស់ជរា ជនមានជំងឺរាំរៃ ជនងាយរងគ្រោះ។ ដូច្នេះហើយ មិនត្រឹមតែយុវជនទាំង៦,៣លាននាក់រាយការណ៍ស្ថានភាពសុខភាពប៉ុណ្ណោះទេ ថែមទាំងណែនាំឲ្យប្រជាជនរាយការណ៍តាមផងដែរ”៕

លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ចំពោះការជួបសន្ទនាអនឡាញរបស់លេខាទី១ មជ្ឈិមសម្ព័ន្ធយុវជន លោក Le Quoc Phong នាថ្ងៃទី  ២៦ ខែមីនា ដោយប្រធានបទ “បំណងប្រាថ្នារបស់យុវជនវៀត ណាម” ព្រមទាំងចង់ឲ្យយុវជនវៀតណាម ត្រូវជាកម្លាំងត្រួសត្រាយផ្លូវ ដើម្បីនាំប្រទេសជាតិបោះជំហាន ឈានទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ