នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ រួមកម្លាំងកាយចិត្តដើម្បីប្រយុទ្ធឲ្យលឿនជាងនិងមានប្រសិទ្ធភាពជាងសម្រាប់ស្ថានភាពរាតត្បាតនីមួយៗ

(VOVWORLD) - នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅព្រឹកថ្ងៃទី ២៩ ខែមីនា ក្នុងសន្និសីទតាមអ៊ិនធឺណែត ជាមួយទីក្រុងចំណុះមជ្ឈិមចំនួន ៥  (គឺទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai Phong ទីក្រុង Can Tho និងទីក្រុង Da Nang) ស្តីពីការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ រួមកម្លាំងកាយចិត្តដើម្បីប្រយុទ្ធឲ្យលឿនជាងនិងមានប្រសិទ្ធភាពជាងសម្រាប់ស្ថានភាពរាតត្បាតនីមួយៗ - ảnh 1ទិដ្ឋភាពនៃសន្និសីទអនឡាញនាព្រឹកថ្ងៃទី ២៩ ខែមីនា  

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា រយៈពេល ១៥ ថ្ងៃខាងមុខគឺជា “ពេលវេលាមាសដ៏សំខាន់” ដែលជាពេលវេលាដើម្បីសម្រេចជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

“ស្មារតីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដូចជាប្រឆាំងនឹងសត្រូវអញ្ជឹង។ ឥឡូវនេះ យើងមាន ១៥ ថ្ងៃឬច្រើនជាងនេះដើម្បីឈ្នះលើជំងឺ កុំអោយជំងឺរាតត្បាតដ៏កាច់សាហាវនេះ ឆ្លងរាលដាលទូទាំងប្រទេស ដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ នោះគឺជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រព័ន្ធទាំងមូលរបស់យើងផង”។         នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានយល់ព្រម ផ្អាកជើងហោះហើរមកកាន់ប្រទេសវៀតណាម; កាត់បន្ថយជើងហោះហើរមកដល់និងចេញពីទីក្រុងហាណូយ ទីក្រុងហូជី មិញ ទៅអាកាសយានដ្ឋានតាមខេត្ត ក្នុងរយៈពេល ២ សប្តាហ៍លើកលែងតែជើងហោះហើរពិសេសមួយចំនួន។  ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងដឹកជញ្ជូន ត្រួតពិនិត្យសុខាភិបាលយ៉ាងតឹងរឹង រឹតត្បិតចំនួនអ្នកធ្វើដំណើរតាមរថភ្លើងនិងរថយន្ត។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានដំណោះស្រាយចាំបាច់ដើម្បីធានាសន្តិសុខសង្គមសម្រាប់កម្មករ ដោះស្រាយការលំបាកក្នុងផលិតកម្មសម្រាប់អាជីវកម្ម ពោលគឺ ធានាសន្តិសុខនិងសុវត្ថិភាពសំរាប់ប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ