នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកោតសរសើរជនមានគុណូបការៈចំពោះបដិវត្តន៍

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទកោតសរសើរគំរូជនមាន គុណូបការៈចំពោះបដិវត្តន៍លើទូទាំងប្រទេស។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកោតសរសើរជនមានគុណូបការៈចំពោះបដិវត្តន៍ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជូនប័ណ្ណសរសើរចំពោះគំរូជាជនមានគុណូបការៈ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទកោតសរសើរគំរូជនមាន គុណូបការៈចំពោះបដិវត្តន៍លើទូទាំងប្រទេស។ ជនមានគុណូបការៈ ចំនួន៧០០ នាក់ដែលចូលរួមសន្និសីទលើកនេះ គឺជាវីរៈអ្នកម្ដាយ គំរូក្នុងចលនាតបស្នងសង គុណ វីរៈយុទ្ធជនប្រដាប់អាវុធ វីរៈពលករ និងអ្នកដែលចំណាយពេលវេលាអស់ មួយជីវិតដើម្បីទៅរុករកអិដ្ឋធាតុយុទ្ធមិត្តជាដើម។អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំគោរពនិងកោតសរសើររាល់ការខំប្រឹងប្រែងរបស់យុទ្ធជនពិការ សាច់ញ្ញាតិយុទ្ធជនពលី ជនមានគុណូបការៈ ដែលបានពង្រីកប្រពៃណីអង់អាច ក្លាហានក្នុងបដិវត្តន៍ ជំនះលើការឈឺចាប់ ការបាត់បង់និងជំងឺដើម្បីបន្តរួមវិភាគ ទានកម្លាំងនិងបញ្ញាក្នុងការកសាងគ្រួសារ ស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែសម្បូរធូរធារ”។

        តាំងពីមុនមក ចលនាតបស្នងសងគុណនៅវៀតណាមត្រូវបានអនុវត្តតាម រយៈកម្មវិធីជាច្រើនដូចជាមូលនិធិតបស្នងសងគុណ ផ្ទះសប្បុរសធម៌ ការថែទាំ ឪពុកម្ដាយនិងកូនៗរបស់យុទ្ធជនពលី និងថែទាំវីរៈអ្នកម្ដាយជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ