នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Vinh Phuc

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Vinh Phuc - ảnh 1
តំណាងថ្លែងមតិនៅសន្និសីទនេះ (រូបថត៖enternews.vn)

(VOVworld) - នារសៀលថ្ងៃទី២៧ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
 Xuan Phuc ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញចូលរួមសន្និសីទ
ពន្លឿនការវិនិយោគខេត្ត Vinh Phuc ឆ្នាំ២០១៦ក្រោមប្រធានបទ “Vinh Phuc - សក្ដា
នុពលនិងឱកាសវិនិយោគ”។សន្និសីទនេះមានការចូលរួមរបស់តំណាងចំនួន៥០០
នាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ ធនាគារពាណិជ្ជកម្មនានានិងវិនិ
យោគិនជាតិនិងអន្តរជាតិជាច្រើនកុះករ។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយ
តំលៃខ្ពស់ចំពោះខេត្ត Vinh Phuc ដែលមានជំហានលោតផ្លោះក្នុងការទាក់ទាញ
ប្រភពទុនវិនិយោគ។នាបច្ចុប្បន្ន ផ្នែកឧស្សាហកម្មនិងសេវាកម្មស្រូបយកជិត៩០%
នៅក្នុងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចរបស់ខេត្ត។លោក Nguyen Xuan Phuc បានស្នើឲ្យ
ខេត្ត Vinh Phuc នាពេលខាងមុខបន្តជួយឧបត្ថម្ភវិនិយោគិន ទៅមុខក្នុងចលនាចាប់
បង្កើតអាជីព អភិវឌ្ឍន៍អង្គភាពអាជីវកម្ម ហើយទទួលបានបរិមាណអង្គភាពអាជី
វកម្មចំនួន១៥នាក់អង្គភាពនាឆ្នាំ២០២០ កើនឡើង២ដងបើប្រៀបនឹងបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ