នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយសមភាគីឥណ្ឌា

(VOVWORLD) - ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពគ្នា នឹង រៀបចំជាប្រចាំដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទៅវិញទៅមក រៀបចំ យ៉ាងឆាប់ៗនូវកិច្ចប្រជុំជាបន្តនៃគណកម្មាធិការចម្រុះថ្នាក់រដ្ឋមន្រ្តីការបរទេសក្នុងឆមាសទី១ឆ្នាំ២០១៨ ដើម្បីដាក់ចេញវិធានការជាក់ស្ដែងអនុវត្តន៍កម្មវិធីសកម្ម ភាពដំណាក់កាល២០១២-២០២០។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយសមភាគីឥណ្ឌា - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តី ឥណ្ឌាលោក Narendra Modi (រូបថត៖ VOV)

បន្តដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី២៤ មករា នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តី ឥណ្ឌាលោក Narendra Modi។ ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពគ្នា នឹង រៀបចំជាប្រចាំដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទៅវិញទៅមក រៀបចំ យ៉ាងឆាប់ៗនូវកិច្ចប្រជុំជាបន្តនៃគណកម្មាធិការចម្រុះថ្នាក់រដ្ឋមន្រ្តីការបរទេសក្នុងឆមាសទី១ឆ្នាំ២០១៨ ដើម្បីដាក់ចេញវិធានការជាក់ស្ដែងអនុវត្តន៍កម្មវិធីសកម្ម ភាពដំណាក់កាល២០១២-២០២០។

ដោយចាត់ទុកកិច្ចសហប្រតិបតិ្តការការពារជាតិសន្តិសុខ ជាសសរទ្រូងក្នុង ទំនាក់ទំនងទ្វេភាគីនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានបំណង ថា ឥណ្ឌាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាល លើកកំពស់សមត្ថ ភាព និងផ្ទេរប្រគល់បច្ចេកវិទ្យាការពារជាតិ។

ដើម្បីសំរេចគោលដៅនាំទំហំពាណិជ្ជកម្មឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០នោះ នាយករដ្ឋមន្រ្តីទាំង២រូបបានស្នើឲ្យអនុគណកម្មការ ពាណិជ្ជកម្មនៃប្រទេសទាំង២ រៀបចំកិច្ចប្រជុំយ៉ាងឆាប់ៗនាដើមឆ្នាំ២០១៨ ដើម្បី ស្រាវជ្រាវ ស្វែងរកវិធានការ ក្នុងនោះចាំបាច់ជំរុញខ្លាំងការតភ្ជាប់ខាងអាកាស ចរណ៍និងនាវាចរណ៍ សំដៅកាត់បន្ថយរយៈពេលដឹកជញ្ជូន ការចំណាយនិង បង្កើនលទ្ធភាពប្រកួតប្រជែងរបស់ទំនិញនៃប្រទេសទាំង២ កាត់បន្ថយនិងលុប ចោលជាជំហានៗនូវរបាំងពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលសំរាប់ទំនិញ នាំចេញនាំចូលនៃប្រទេសទាំង២។ នាយករដ្ឋមន្រ្តីលោក Modi បានស្នើឲ្យវៀត ណាមបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសឥណ្ឌាជំរុញខ្លាំងការបោះទុន ចូលក្នុងវិស័យប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងថ្នាំឱសថជាដើម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយសមភាគីឥណ្ឌា - ảnh 2នាយករដ្ឋមន្រ្តីទាំង២រូបអញ្ជើញជាក្សិណសាក្សីពិធីផ្ទេរប្រគល់ឯកសារសហប្រតិបតិ្តការមួយចំនួន។ 


ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌាដំណាក់ កាល២០១៥-២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថា វៀត ណាមត្រៀមខ្លួនជាស្រេចសហការ ដើម្បីឥណ្ឌាបង្កើនថែមទៀតនូវទំនាក់ទំនង លើគ្រប់វិស័យជាមួយអាស៊ាន។ ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២ឯកភាពគ្នាលើសារសំខាន់នៃសន្តិ ភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះប្រកបដោយសន្តិភាព គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុ សញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ហើយដាស់តឿនឲ្យ កសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយ ប្រសិទ្ធភាពនិងនីត្យានុកូលភាព។

បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីទាំង២រូបអញ្ជើញជាក្សិណសាក្សីពិធីផ្ទេរ ប្រគល់ឯកសារសហប្រតិបតិ្តការមួយចំនួន។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយសមភាគីឥណ្ឌា - ảnh 3នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind 


នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។ នៅ ទីនេះ ភាគីទាំង២អះអាងថា នឹងបន្តសហការនិងគាំទ្រគ្នាក្នុងក្របខ័ណ្ឌពហុភាគី នានា។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងនូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ដែលជានិច្ចកាលគោរពទំនាក់ ទំនងពិសេសជាមួយមិត្តភក្តិប្រពៃណី ក្នុងនោះមានឥណ្ឌាផង។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Ram Nath Kovind អះអាងថា នឹងខំប្រឹងប្រែងបង្កើនថែម ទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ពេញលេញជាមួយវៀតណាមលើវិស័យជាច្រើន ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលដែលប្រទេសទាំង២ទទួលបាន ក្រោយរយៈពេល៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ