នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Lang Son

(VOVWORLD) - ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យមូលដ្ឋានត្រូវធ្វើឱ្យបានប្រសើរជាង ដល់ការធានាចរាចរណ៍និងការលុបបំបាត់ពន្ធគយ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ទំនិញកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅក្នុងតំបន់នានានៃទូទាំងប្រទេស ដែលនាំចេញទៅប្រទេសចិន។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Lang Son  - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Son La 

បន្ទាប់ពីចូលរួមសន្និសីទពន្លឿនការវិនិយោគនោះ នារសៀលថ្ងៃទី ៣០ ខែកញ្ញាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅទូទាំងខេត្ត និងផ្តល់អនុសាសន៍បញ្ជាណែនាំចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្តសំខាន់ៗមួយចំនួន។

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យមូលដ្ឋានត្រូវធ្វើឱ្យបានប្រសើរជាង ដល់ការធានាចរាចរណ៍និងការលុបបំបាត់ពន្ធគយ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ទំនិញកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅក្នុងតំបន់នានានៃទូទាំងប្រទេសដែលនាំចេញទៅប្រទេសចិន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្ត Lang Son បំពេញល្អចំពោះការអភិក្រមទីផ្សារ ជាពិសេសសម្រាប់ខេត្តក្វាងស៊ីនិងខេត្តយូណាននៃប្រទេសចិន ក្នុងទំហំធំធេងនិងតម្រូវការចាំបាច់ សំដៅពង្រីកទីផ្សារសម្រាប់ទំនិញក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ