នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋ Rheinland-Pfalz

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G២០ នារសៀលថ្ងៃទី៥ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅកាន់ទីក្រុង Mainz ភាគនិរតីអាល្លឺម៉ង់។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋ Rheinland-Pfalz - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញទៅកាន់ព្រលានយន្តហោះ Frankfurt (រូបថត៖VOV) 


(VOVworld) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G២០ នារសៀលថ្ងៃទី៥ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅកាន់ទីក្រុង Mainz ភាគនិរតីអាល្លឺម៉ង់។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់និងជាអភិបាលរដ្ឋ Rheiland-Pfalz លោកស្រី Malu Drayer និងជួបធ្វើការជាមួយអភិបាលរងនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ច គមនារគមន៍និងកសិកម្មរដ្ឋ Rheinland-Pfalz លោក Volker Wissing។

        នៅជំនួបធ្វើការជាមួយលោកស្រី Malu Drayer ភាគីទាំងពីរបានឯកភាពវាយតំលៃថា ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋសភាអាល្លឺម៉ង់គាំទ្រការបង្កើតក្រុមសមាជិកសភាមិត្តភាពអាល្លឺម៉ង់-វៀតណាម សំដៅបង្កើនថែមទៀតចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យនីតិបញ្ញត្តិ។

        មុននោះ ក្នុងជំនួបធ្វើការជាមួយអភិបាលរងលោក Volker Wissing នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាសសរទ្រូងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ហើយចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ