នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc និងលោកជំទាវ លោកនា យករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងលោកជំទាវ បាន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហា។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ត្រួតពលកងទ័ពប្រជាជនវៀតណាម (រូបថតៈ TTXVN)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងលោកជំទាវ នៅវិមានប្រធានរដ្ឋនាព្រឹកថ្ងៃទី ២៣ ខែសីហាមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី លោក Scott Morriso។  

នៅឯកិច្ចពិភាក្សានេះ ក្នុងការផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការពេញចិត្ត អំពីការអភិវឌ្ឍយ៉ាងខ្លាំងក្លា ពោរពេញទៅដោយប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម - អូស្រ្តាលី ក្នុងរយៈពេលកន្លងមក ព្រមទាំងចាត់ទុកថា  ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពសម្បូរបែបនិងមានសក្តានុ ពលច្រើនណាស់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ដែលសម្រេចបាន ៧,៨ ពាន់លានដុល្លារអាមេរិក។

ភាគីទាំងពីរបានលើកទឹកចិត្តដល់មូលដ្ឋាននានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកចំណេះដឹងអំពីការគ្រប់គ្រង ជាពិសេសក្នុងការរៀបចំផែនការទីក្រុង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអប់រំនិងបណ្តុះបណ្តាល និងសហគ្រិនភាពច្នៃប្រឌិតជាដើម។

ភាគីទាំងពីរបានសន្យាថា នឹងបន្តកសាងរចនាសម្ព័ន្ធតំបន់មួយ បើកចំហ គ្រប ដណ្តប់ វិបុលភាព និងមានសុវត្ថិភាព ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison - ảnh 2 ទិដ្ឋភាពនៃជំនួបពិភាក្សា

នាយករដ្ឋមន្រ្តីទាំងពីររូបបានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះកាបម្រែបម្រួលនៅសមុទ្រខាងកើត រួមទាំងការធ្វើយោធូបនីយកម្មនៃរចនាសម្ព័ន្ធកំពុងមានជម្លោះ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានសម្តែងនូវការព្រួយបារម្ភចំពោះសកម្មភាពរារាំងដល់គម្រោងប្រេងនិងឧស្ម័នដែលបានប្រតិបត្តិការនៅសមុទ្រខាងកើត។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោយគោរពតាមច្បាប់អន្តរជាតិនិងរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ ថ្នាក់ដឹកនាំទាំងពីររូបបានអំពាវនាវអោយភាគីទាំងអស់អត់ធ្មត់និងជៀស វាងសកម្ម ភាពដែលអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញឡើង។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារសំខាន់ចំពោះការដែលប្រទេសនានា បន្តដោះស្រាយជំលោះដោយសន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្រ្តីទាំងពីររូបបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ០៥ ក្នុងវិស័យរដ្ឋាភិបាលអេឡិចត្រូនិក ហិរញ្ញវត្ថុ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងកិច្ចសហប្រតិបត្តិការសេវាកម្មអាកាស។ នាយករដ្ឋមន្រ្តីទាំងពីរក៏បានជួបជាមួយសារព័ត៌មាននៃប្រទេសទាំងពីរនិងអន្តរជាតិ ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ